កូនជ្រូកចង់ទៅរៀន
កូនជ្រូកចង់ទៅរៀន
កូនជ្រូកតូចអ៊ូកអ៊ូកចង់ទៅសាលារៀន។
ម៉ែ! ម៉ែ! កូនចង់ទៅសាលារៀន។
«តែសាលារៀននៅឆ្ងាយណាស់កូន» មេជ្រូកនិយាយ។
«ហ៊ឺ!ចឹងខ្ញុំទៅសាលារៀនដោយ របៀបណា?» អ៊ូកអ៊ូកនិយាយ ។
កង់របស់ម៉ែធំណាស់សម្រាប់ខ្ញុំ។
ម៉ូតូរបស់ពុកធំណាស់សម្រាប់ខ្ញុំ។
បងប្រុសរបស់ខ្ញុំទៅសាលារៀនផ្សេង។
កង់ចាស់របស់បងប្រុសខ្ញុំអាចជួយខ្ញុំបាន។
តើពូលូលូអាចជួយខ្ញុំបានទេ?
សូមជួយសប់កង់មុខ។ សូមជួយសប់កង់ក្រោយ។
ខ្ញុំអាចទៅសាលារៀនបានហើយ។