​​ខ្ញុំចេះឡើង!

​​ខ្ញុំចេះឡើង!

ឥឡូវ ខ្ញុំជាក្មេងធំហើយ។

ខ្ញុំអាចឡើងជណ្តើរបាន។

ប៉ុន្តែខ្ញុំមិនអាចចុះវិញបានទេ។

ខ្ញុំអាចឡើងលើកៅអីបាន។

ប៉ុន្តែ​ខ្ញុំចុះវិញមិនរួច។

ខ្ញុំអាចឡើងលើកៅអី រួចឡើងលើតុបានទៀត!

ប៉ុន្តែខ្ញុំចុះវិញ​មិន​រួចទេ។

ប៉ា! ប៉ា! ខ្ញុំស្រែកហៅគាត់។ ប៉ាប៉ា សើច។ គាត់និយាយថា សូនូ កូនត្រូវរៀនចុះខ្លួនឯងណា។

ខ្ញុំខ្លាច ប៉ុន្តែ​ខ្ញុំ​មិន​យំឡើយ។

ខ្ញុំចុះពីលើតុយឺតៗ រួចទើបចុះពីលើកៅអី។

ទី​បំផុត ខ្ញុំចេះចុះហើយ!