មិត្តកំហូច

មិត្តកំហូច

នេះ គឺជា ណេរុ ។ គាត់ ចង់ លេង បាល់ វាយ នឹង ដំបង។ តើ ដំបង របស់គាត់ នៅ ឯណា?​

ណេរុ រក មើល ខាង ក្រោយ ទ្វារ ។​

ណេរុ រក មើល លើ ធ្នើ “តើ ដំបង របស់ខ្ញុំ នៅ ឯណា?” គាត់ និយាយ។​

គាត់ បើក កំរាល ពូក ហើយ រក មើល ក្រោម គ្រែ។​

ណេរុ រក មើល ក្នុង ប្រអប់ របស់គាត់ “ខ្ញុំ ចង់ លេង បាល់ វាយ នឹង ដំបង” គាត់ និយាយ។

ណេរុ ឡើង មើល លើ គ្រែ របស់គាត់ តើ វា នៅ ទីនោះ ទេ? អត់ទេ!

ណេរុ មិន សប្បាយ ចិត្ត ទេ ។ គាត់ ចង់ លេង បាល់ វាយ នឹង ដំបង ។

ណេរុ សំឡឹង មើល ខាង ក្រៅ បង្អួច ។ ឃើញ មាន ដំបង របស់គាត់។ រតនា កំហូច !

ឥឡូវ ណេរុ អាច លេង បាល់ វាយ នឹង ដំបង បានហើយ។ តើ នរណាគេ នឹង លេង ជាមួយ គាត់?