ថ្ងៃអាទិត្យ

ថ្ងៃអាទិត្យ

រៀងរាល់ព្រឹក ខ្ញុំតែងហាត់ប្រាណដើម្បីឱ្យមានសុខភាពល្អ។

ខ្ញុំងូតទឹក ហើយដុសធ្មេញ។

ខ្ញុំញ៉ាំអាហារពេលព្រឹក។

ខ្ញុំជួយមើលប្អូនស្រី។

ខ្ញុំឮសំឡេង «ក្រុកៗ»។

អូ! មាន់ឃ្លានហើយ។ ខ្ញុំត្រូវឱ្យចំណីពួកវាសិន។

មើលលចុះ! ជ្រូកក៏ឃ្លានដែរ។ «អ៊ូក អ៊ូក អ៊ូក!»

អា! ដល់ពេលខ្ញុំលេងម្តងហើយ។