ទៅផ្សារ
ទៅផ្សារ
ថ្ងៃនេះ ឆោមទៅផ្សារ ជាមួយឳពុក។
មើលចុះ! នៅផ្សារមានឆ័ត្រចម្រុះពណ៌ច្រើនណាស់។
ទីនេះអ៊ូអរណាស់។
ទីនេះធុំក្លិនអាក្រក់ណាស់ពុក។
ទីនោះមានលក់របស់របរប្រើប្រាស់ក្នុងផ្ទះច្រើនណាស់។
ចំណែកនៅទីនេះវិញមានផ្លែឈើជាច្រើន។
ពុក! ខ្ញុំចង់ភ្លក់ចេកឆឹងនេះ។ តើបានទេពុក?
ឆ្លាញ់ណាស់! តើខ្ញុំអាចទិញផ្ញើម៉ែខ្លះបានទេ ពុក?