សម្លរកកូររបស់បូបូ

សម្លរកកូររបស់បូបូ

ថ្ងៃនេះជាថ្ងៃអាទិត្យ។ បូបូប្រាប់ប៉ាថា ខ្ញុំចង់ញាំសម្លរកកូរ។

ប៉ាបូបូ បុកគ្រឿង។

ប៉ាបូបូ ប្រាប់ថាកុំភ្លេចអង្ករលីង។

បូបូ និងប៉ាបូបូ លាងបន្លែឱ្យស្អាត។

ប៉ាបូបូ កាត់ត្រីជាកង់តូចៗ។

សម្លឆ្អិនហើយ អូយ! ក្ដៅណាស់។

ប៉ាបូបូ លើកឆ្នាំងសម្លចេញពីចង្រ្កាន។

បូបូថា៖ សម្លប៉ាឆ្ងាញ់ណាស់តែប្រៃបន្តិច។