ណារី និងបូណានៅសាលារៀន
ណារី និងបូណានៅសាលារៀន
បូណាជាមិត្ដថ្មីរបស់ណារី។ អូ! ផ្កាទាំងនេះក្រអូបណាស់។
សូរជួង "ម៉ឺង! ម៉ឺង!" ណារី បូណា និងមិត្ដភក្តិរត់ទៅតម្រង់ជួរមុខថ្នាក់រៀន។
ណារី បូណា និងមិត្ដភក្ដិ ដាក់ដៃស្ដាំលើស្មាបន្តៗគ្នា។
ណារីសម្លឹងមើលរូបភាពចម្រុះពណ៌ដែលបិតនៅលើជិញ្ជាំងក្នុងថ្នាក់រៀន។
នៅពេលចេញលេង ណារី និងបូណាលេងយោលទោង។
ពួកគេលេងរត់ដេញគ្នា។
សូមទោសបូណា! តោះ! យើងនាំគ្នាញុាំផ្លែឈើ។
ឆ្ងាញ់ណាស់ណារី! ឥឡូវនេះខ្ញុំបាត់ឈឺជើងហើយ។