ខែក្ដៅ

ខែក្ដៅ

“កុប! កុប! កុប!” ដែន និងសានជិះរទេះសេះ។

សាននិយាយ​ ៖ ថ្ងៃនេះមេឃក្ដៅណាស់។ ហុឺ! មេឃក្ដៅចង់ឆេះ។

ដែនតប​ ៖ ក្នុងខែមេសានេះមេឃក្ដៅណាស់។ មើលចុះ! ខ្ញុំបែកញើសជោកខ្លួន។

ក្រអូបផ្លែស្វាយទុំណាស់។

ឈប់សិន! ខ្ញុំបេះផ្លែស្វាយមួយសិន។ ផ្លែស្វាយនេះផ្អែមណាស់។

ដែនបបួល៖ តោះ! យើងទៅងូតទឹកបឹងក្រោយផ្ទះ។ តើឯងចេះហែលទឹកទេ?

សានតប​ ៖ ខ្ញុំចេះហែលទឹកលឿនណាស់។ តោះ! យើង ហែលប្រណាំងគ្នា។

ដែន និង សាន នាំគ្នាដើរឡេះឡះត្រឡប់ទៅផ្ទះវិញ ក្រោមពន្លឺព្រះអាទិត្យក្ដៅខ្លាំង។