ដុសធ្មេញ
ដុសធ្មេញ
មុនចូលដំណេកសុធីទៅដុសធ្មេញ។
សុធីសម្អាតច្រាសដុសធ្មេញជាមួយទឹកស្អាត។
សុធីច្របាច់ថ្នាំដុសធ្មេញដាក់លើច្រាស។ អូ! ធុំក្លិនក្រអូបប្រហើរ។
សុធីចាប់ផ្តើមដុសធ្មេញ។
សុធីដុសធ្មេញពីលើចុះក្រោម ពីក្រៅទៅក្នុង ពីឆ្វេងទៅស្តាំ និងពីស្តាំទៅឆ្វេងជាច្រើនសា។
សុធីខ្ពុរមាត់ជាមួយទឹកស្អាត។
សុធីបញ្ចេញធ្មេញសស្អាតនៅមុខកញ្ចក់។
សុធីឱបម្តាយមុនចូលដំណេក«រាត្រីសួស្តីម៉ែ»។