ឃ្មុំ និងដំរី

ឃ្មុំ និងដំរី

កូនឃ្មុំមួយក្បាលស្រែកយំ៖ «ខ្ញុំវង្វេងផ្លូវហើយ»។ ខ្ញុំរកផ្ទះខ្ញុំមិនឃើញទេ។ តើបងដំរីជួយខ្ញុំបានទេ?

ដំរីសួរ៖ «តើនេះជាសម្បុករបស់ឯងមែនទេ កូនឃ្មុំ?» ។

កូនឃ្មុំស្រែក៖ «ទេ! មិនមែនទេ!»។​ នេះជាផ្ទះរបស់ចាបទេ។

ដំរីសួរ៖ «តើល្អាងនេះជាផ្ទះរបស់ឯងមែនទេ?»

កូនឃ្មុំឆ្លើយ៖ «ទេ! មិនមែនទេ។ នេះជាផ្ទះរបស់ប្រចៀវទេ»។

ធ្វើដំណើរទៅមុខ ដំរីក៏សួរទៀត៖ «តើនេះជាសម្បុករបស់ឯងមែនទេ កូនឃ្មុំ?»

កូនឃ្មុំតបទាំងរីករាយ៖ «អូ! នេះហើយ។ នេះជាផ្ទះរបស់ខ្ញុំហើយ»។

កូនឃ្មុំសប្បាយចិត្តណាស់៖ «ខ្ញុំសូមអរគុណហើយដែលបានជួយខ្ញុំ បងដំរី»។