ទៅលេងបុណ្យអុំទូក

ទៅលេងបុណ្យអុំទូក

លីណា និង ដែន ឈរមើល គេ ប្រណាំង ទូក នៅ មុខវាំង។

ក្រោយមក ពួកគេ ទាំងពីរ នាក់ ដើរ ប្រជ្រៀត គ្នា ក្នុងហ្វូងមនុស្ស ជាច្រើន។

រំពេចនោះ ដែន វិលមុខ។

លីណា ក៏ ឱ្យ ដែន ហិត ប្រេងកូឡា។

បន្ទាប់មក ពួកគេ នាំគ្នា ទៅ ទិញ នំចំណី ញ៉ាំ ដើម្បី ឱ្យ មានកម្លាំង។

ស្រាប់តែ ពួកគេ ឮសូរ «ក្ឌូង ក្ឌូង... ក្ឌូង!»។

លីណា និងដែនកាន់ដៃគ្នាយ៉ាងណែន។ ពួកគេភ័យញ័រទទ្រើក។

អូ! ភ្លើងកាំជ្រួច មាន ពណ៌ ស្អាត ណាស់។