ពន្លឺព្រះចន្ទ
ពន្លឺព្រះចន្ទ
កូនៗ ថ្ងៃខានស្អែកពុកត្រូវទៅឆ្ងាយ ។ ពុកទៅណា? ពុកទៅចម្ការ ។
ពុកកុំទៅអី ។ ខ្ញុំមិនឱ្យពុកទៅទេ ។ ទេ! ពុកត្រូវតែទៅ ។
ពុក! ពុកនៅឯណា? ចែម ពុកនៅក្រោមផ្ទះ ។
ចែម! ឃើញភ្លើងចង្កៀងនេះទេ? ពេលពុកនៅក្រោមផ្ទះ ក៏ឃើញភ្លើង ចង្កៀងនេះដែរ ។
កូនៗ ស្អែកពុកត្រូវទៅឆ្ងាយ ។ ពុកទៅឆ្ងាយអត់ឃើញភ្លើងចង្កៀងទៀតទេ ។
ចែម! កូនមើលទៅព្រះចន្ទនោះ ។ ពុកទៅឆ្ងាយក៏មើលឃើញព្រះចន្ទ នោះដែរ ។
តារាមើលប្អូនៗផង ។ បីថ្ងៃទៀត ពុកនឹងមកវិញ ។