សូភីទៅផ្សារ

សូភីទៅផ្សារ

ម៉ែ! ខ្ញុំទៅផ្សារ ។ កូនទៅទិញអ្វី? ខ្ញុំទៅទិញសៀវភៅមួយក្បាល ។

កូនទិញសាប៊ូឱ្យម៉ែមួយដុំផង ។

សូភី! ក្មួយទៅផ្សារឬ? ចាស! មីង ។ ក្មួយទិញប៉េងប៉ោះឱ្យមីងបួនផ្លែផង ។

សូភី! ក្មួយទៅផ្សារឬ? ចាស! ពូ ។ ក្មួយទិញឈើគូសឱ្យពូមួយប្រអប់ផង ។

ខ្ញុំទិញបាន សាប៊ូ ប៉េងប៉ោះ និង ឈើគូសហើយ ។

ពូ! នេះឈើគូស ។ អរគុណហើយក្មួយ ។ មីង! នេះប៉េងប៉ោះ ។ អរគុណហើយ ក្មួយ ។

ម៉ែ! នេះសាប៊ូ។ អរគុណហើយ កូន ។