កំហុសខ្ញុំ
កំហុសខ្ញុំ
ឆើត ណាល់ និងតីរៀនថ្នាក់ជាមួយគ្នា ។
ឆើតជាកុមារដែលចូលចិត្តបន្លាចគេ ។ តី និងណាល់ខ្លាចពស់ ។
ថ្ងៃមួយ ពេលកុមារទាំងបីចេញពីសាលារៀន ។ ឆើតស្រែក៖ "ពស់! ពស់!" ។
តី និងណាល់ខ្លាច ហើយរត់យ៉ាងលឿន ។ឆើតពោល៖"ខ្ញុំនិយាយលេងទេ" ។
ពីរថ្ងៃក្រោយមក ឆើត ណាល់ និងតីបានទៅលេងបុណ្យក្នុងភូមិ ។
ឆើតក៏ស្រែក "ពស់ ពស់"។ តី និងណាល់ខ្លាច ហើយរត់យ៉ាងលឿន ។ ឆើតពោល៖ "ខ្ញុំនិយាយលេងទេ ពស់ជ័រទេតើ!"។
ណាល់និយាយ៖ "ឆើតឯងកុំលេងឣ៊ីចឹងទៀត ខ្ញុំខ្លាចណាស់!" ។ ឆើតបានសុំទោស តី និងណាល់ ។ ណាល់និយាយ៖ "តោះ! យើងមើលគេរាំ" ។
បីថ្ងៃក្រោយមក ឆើត តី និងណាល់បានទៅសាលារៀន។ ឆើតស្រែក៖ "ពស់! ពស់ ជួយផង! ជួយផង!"។
ណាល់និយាយ៖ "ឯងកុំនិយាយបន្លាចយើងអី! យើងមិនជឿឯងទេ" ។
ឆើតស្រែក៖ "ជួយផង! ជួយផង! ពស់ចឹកខ្ញុំមែន!" ។
នេះគឺជាពេលដែលតី និងណាល់ចេញពីរៀន ។ ណាល់សួរ៖ "តី! ឯណាឆើត?" ណាល់សួរបញ្ជាក់៖ "តី! តើពស់ពិតជាចឹកឆើតមែនទេ?"
តី និងណាល់បានទៅផ្ទះឆើត ។
ណាល់សួរ៖ "ពស់ចឹកឯងមែនឬឆើត?" ឆើតឆ្លើយ៖ "មែន!" ។ យើងសុំទោស យើងគិតថាឯងនិយាយលេងថាមានពស់ ។ ឆើតឆ្លើយ៖ "មិនអីទេ នេះជាកំហុសរបស់ខ្ញុំ" ។