ក្មេងរពឹស

ក្មេងរពឹស

ម៉ាង ជាក្មេងរពឹស ។ ម្តាយម៉ាងតែងតែស្តីបន្ទោសម៉ាង ។

ម្តាយម៉ាងសួរ៖ "តើកូនទុកសំពៀតនៅឯណា?" ម៉ាងឆ្លើយ៖ "ខ្ញុំពុំដឹងទេម៉ែ" ។

បន្ទាប់មក ម៉ាងលេងក្លាំជ័ររបស់ម្តាយ ។ "អូ!" ម៉ាងស្រែកពេលក្លាំជ័របែក ។

ម៉ាងនិយាយ៖ "សុំទោសម៉ែ! ខ្ញុំបានធ្វើឱ្យបែកក្លាំជ័ររបស់ម៉ែហើយ" ។ ម្តាយម៉ាងរអ៊ូ៖ "អូម៉ាង! អ៊‌ីចឹងម៉ែត្រូវទិញថ្មីមួយទៀតហើយ" ។

ម្តាយនិយាយ៖ "កូនប្រាប់ម៉ែផង បើឃើញអ្នកលក់ចានឆ្នាំងឆ្លងកាត់មុខផ្ទះយើង" ។ ម៉ាងឆ្លើយ៖ "បាទម៉ែ" ។

ម៉ាងបានចេញទៅក្រៅដោយទឹកមុខក្រៀមក្រំ ហើយអង្គុយហូបផ្លែទឹកដោះ ។

បន្តិចក្រោយមក អ្នកលក់ចានឆ្នាំង បានឈប់ក្បែរផ្ទះម៉ាង ។

ម៉ាងបានទៅនិយាយជាមួយអ្នកលក់ចានឆ្នាំង ព្រោះគាត់តែងតែធ្វើឱ្យម៉ាងសើច។

ម្តាយម៉ាងស្រែកហៅ ៖ "ម៉ាង! ម៉ែបានឃើញសំពៀត របស់កូននៅក្បែរទ្រុងជ្រូក" ។ ម៉ាងនិយាយ៖ "អូ! សុំទោសម៉ែ" ។

ម្តាយម៉ាងរអ៊ូ៖ "មើលន៎! អាវរបស់កូនប្រឡាក់ផ្លែ ទឹកដោះហើយ ។ អូម៉ាង! តើម៉ែបោកអាវរបស់កូន យ៉ាងម៉េចបើអត់មានក្លាំជ័រនោះ?"

ម៉ាងនិយាយ៖ "អូ! សុំទោសម៉ែ ខ្ញុំភ្លេចប្រាប់ម៉ែ អ្នកលក់ចានឆ្នាំងបានឆ្លងកាត់មុខផ្ទះយើង" ។

បន្តិចក្រោយមក ម្តាយ និងម៉ាងបានឮសំឡេងខ្លាំងៗ ។ អ្នកលក់ចានឆ្នាំងបានត្រឡប់មកវិញ ។

អ្នកលក់បានយកតុក្កតារបស់ម៉ាងចេញមកក្រៅ ។ ហើយនិយាយ៖ "ខ្ញុំគិតថា នេះជារបស់ឯង ។ ឯងបានភ្លេចវានៅក្នុងក្លាំជ័រខ្ញុំ" ។ ម៉ាងនិយាយ៖ "អរគុណពូ" ។

ម្តាយម៉ាងនិយាយ៖ "អ្នកចិត្តល្អណាស់ដោយឱ្យតុក្កតាមកវិញ ។ ហេតុអ្វីបានជាអ្នកដឹងថាតុក្កតានេះជារបស់កូនខ្ញុំ?" អ្នកលក់និយាយ៖ "ខ្ញុំចាំបាន ព្រោះអាវគេប្រឡាក់ពណ៌ស្វាយ" ។

ម៉ាងស្រែក៖ "ជយោ! ម៉ែទិញក្លាំជ័រថ្មីបានហើយ" ។

ម្តាយនិយាយ៖ "ប៉ុន្តែកូនកុំរពឹសពេក" ។