កូនមាន់
កូនមាន់
ឪពុកម្តាយធារ៉ាបានឱ្យកូនមាន់មួយសម្បុកទៅធារ៉ាដើម្បីចិញ្ចឹម ។
ធារ៉ាគិត៖ «ពេលមាន់ធំ ខ្ញុំនឹងយកទៅលក់ ។ ខ្ញុំនឹងទិញកាបូបថ្មី ខោថ្មី និងអាវថ្មី»។
ធារ៉ាស្រែក៖ «ឆ្មា! ឆ្មា! ឆ្មាធំណាស់! បងស្រីជួយមើលកូនមាន់ខ្ញុំផង»។
ក្រុក! ក្រុក! ក្រុក!...ធារ៉ារាប់កូនមាន់៖ «១ ២ ៣ ៤ ៥ ៦ ៧ ៨ ៩ គ្រប់ហើយ» ។
ធារ៉ាស្រែក៖ «ពស់! ពស់! ពស់ធំណាស់! វាចង់ស៊ីកូនមាន់ខ្ញុំ» ។
ឪពុកម្តាយធារ៉ានិយាយ៖ «ធារ៉ា! មាន់របស់កូនមិនអីទេ ។ វានៅគ្រប់ចំនួនដដែល» ។ ធារ៉ានិយាយ៖ «អរគុណ! ពុកម៉ែ» ។
ទីត! ទីត! ទិតៗ… ធារ៉ាស្រែក៖ «អូ! កូនមាន់ខ្ញុំ» ។
ធារ៉ារាប់កូនមាន់៖ «១ ២ ៣ ៤ ៥ ៦ ៧ ៨ ៩» ។ ធារ៉ានិយាយ៖ «សំណាងល្អណាស់កូនមាន់ខ្ញុំ ។ វាគ្មានគ្រោះថ្នាក់អ្វីទេ» ។
ភ្លាមនោះ សត្វស្ការបានចាប់កូនមាន់ពីរទៅស៊ីក្បែរព្រៃ ។
ធារ៉ារអ៊ូ៖ «១-២-៣-៤-៥-៦-៧...យី! កូនមាន់ខ្ញុំនៅតែប្រាំពីរទេ ។ តើពីរទៀតទៅណា?»
សុធាសួរ៖ «ហេតុអ្វីបានជាឯងមិនសប្បាយចិត្ត?» ធារ៉ាឆ្លើយ៖ «ខ្ញុំបាត់កូនមាន់អស់ពីរ ហើយខ្ញុំមិនទាន់ហ៊ានប្រាប់ពុកម៉ែខ្ញុំទេ» ។ សុធាសន្យា៖ «កុំព្រួយ ខ្ញុំនឹងឱ្យកូនមាន់ឯងពីរ» ។
សុធានិយាយ៖ «ធារ៉ា! នេះជាកូនមាន់ពីរដែលខ្ញុំសន្យាឱ្យឯងពីថ្ងៃមុន» ។
បួនខែក្រោយមក ។ ឪពុកម្តាយធារ៉ាសួរ៖ «យី! មាន់ពីរនេះមកពីណាបានជាចម្លែកខុសគេ?» ធារ៉ាឆ្លើយ៖ «សុធាបានឱ្យមាន់ទាំងពីរនេះមកខ្ញុំ» ។
អ្នកលក់និយាយ៖ «ឯង! ពូកែចិញ្ចឹមមាន់ណាស់» ។ ធារ៉ានិយាយ៖ «ខ្ញុំនឹងទិញកាបូបថ្មីមួយ» ។