នៅក្រោមគ្រែខ្ញុំ

នៅក្រោមគ្រែខ្ញុំ

ខ្ញុំភ្ញាក់កណ្ដាលយប់ ហើយស្រេកទឹក។ ខ្ញុំចង់ញ៉ាំទឹកបន្តិច។ ខ្ញុំក៏រកស្បែកជើងខ្ញុំនៅក្រោមគ្រែ។

អូ ព្រះអើយ! មានខ្លាមួយនៅក្រោមគ្រែខ្ញុំ។

តើពេលនេះ ខ្ញុំគួរធ្វើយ៉ាងម៉េចទៅ?

ខ្ញុំគួរតែហៅម៉ាក់ឬអត់? ចុះបើខ្លាគ្រហឹម ធ្វើយ៉ាងម៉េចទៅ?

តើខ្ញុំគួរតែទៅគេងវិញឬទេ? ប៉ុន្តែ ខ្ញុំបាត់ងងុយគេងហើយហ្នឹង។

បន្ទាប់មកក៏មានមនុស្សម្នាក់មកបើកភ្លើង។ អូ! គឺម៉ាក់ទេតើ! គាត់កំពុងតែឈរនៅមាត់ទ្វារ។

ម៉ាក់ ក៏សួរ៖ "មានរឿងអីកូនសម្លាញ់? កូនហៅម៉ាក់មែនទេ"?

ខ្ញុំចង្អុលទៅខ្លានោះ។ ម៉ាក់ក៏ឱនទាញខ្លាចេញពីក្រោមគ្រែមក។

អេ! នេះមិនមែនជាខ្លាទេ។ វាជាអាវក្រៅពណ៌លឿងលាយខ្មៅរបស់ខ្ញុំទេតើ។ ឡេវវា ចាំងដូចភ្នែកខ្លាបេះបិទ។

ខ្ញុំលែងខ្លាចហើយ! ម៉ាក់ក៏យកទឹកឱ្យខ្ញុំផឹក។

ឥឡូវ ខ្ញុំបិទភ្នែកគេងវិញហើយ ក្រែងយល់សប្តិឃើញខ្លាមែនទែននៅក្នុងព្រៃ!