ខ្ញុំមិនខ្លាចទេ

ខ្ញុំមិនខ្លាចទេ

ខ្ញុំជាក្មេងស្រីធំហើយ។ខ្ញុំអាចដើរទៅខាងក្រៅផ្ទះម្នាក់ឯងបាន។

ងងឹតណាស់! តើមាននរណានៅទីនេះទេ? តើជានរណាទៅ?

អូ! តាមពិតឆ្មាសោះ។ខ្ញុំមិនខ្លាចទេ។

ខ្ញុំឃើញរបស់មួយធំ ដែលស្ថិតនៅក្នុងទីងងឹត! តើវាជាអ្វី?

អូ! តាមពិតអណ្តូងសោះ។ខ្ញុំមិនខ្លាចទេ។

រួចចុះសំឡេង ក្រាក ក្រាក ក្រាក! តើវាជាអ្វី?

តាមពិតបងស្រីខ្ញុំសោះ។ គាត់កំពុងតែដងទឹកចេញពីអណ្តូង។ ខ្ញុំមិនខ្លាចទេ។

ខ្ញុំឮស្នូរជើងមនុស្សដើរ! តើជានរណា?

តាមពិតម៉ែខ្ញុំសោះ។ គាត់មកផ្ទះវិញហើយ។

ខ្ញុំជាក្មេងស្រីធំហើយ។

ខ្ញុំមិនខ្លាចអ្វីទាំងអស់!