នំធំមួយ

នំធំមួយ

ដំដំមាននំធំ១ ។

ដំដំកាត់នំជា៨ចំណែក ។

១ចំណែកជារបស់យាយ ។

១ចំណែកជារបស់តា ។

១ចំណែកជារបស់ម៉ែ ។

១ចំណែកជារបស់ពុក ។

១ចំណែកជារបស់មីង ។

១ចំណែកជារបស់ពូ ។

១ចំណែកជារបស់បង ។

១ចំណែកជារបស់ដំដំ ។

យាយ តា ម៉ែ ពុក មីង ពូ ពិសានំ ។

បង និងដំដំ ញ៉ាំនំដែរ ។