ស្រអែមនិងម្លិះ

ស្រអែមនិងម្លិះ

ស្រអែមនិងម្លិះ ជាមិត្តល្អនឹងគ្នា។ផ្ទះរបស់ពួកគេស្ថិតនៅក្បែរស្ពានមួយ។

ពួកគេស្លូតបូត តែស្វាហាប់និងស្វិតស្វាញរៀនសូត្រ។ ពួកគេស្រឡាញ់គ្នា ស្មោះត្រង់នឹងគ្នាណាស់។

ពួកគេចូលចិត្តធ្វើឬកម្ញុិកម្ញ៉ក់ដាក់គ្នា។ម្ង៉ៃៗ ពួកគេតែងតែលេងនៅក្រោមដើមល្មុតជាមួយគ្នា។

ស្រាប់តែ ជំងឺកូវីដ-១៩ ចាប់ផ្តើមរាតត្បាតនៅទូទាំងប្រទេស។ មនុស្សម្នាភ័យស្លន់ស្លោមិនហ៊ានចេញក្រៅផ្ទះ ព្រោះខ្លាចស្លាប់។

ភូមិធ្លាប់មានមនុស្សម្នាជុំគ្នាស្អេកស្កះ ប្រែជាស្ងប់ស្ងាត់។ ម្លិះនិងស្រអែម មិនបានទៅរៀននៅសាលាដូចមុនឡើយ។

ស្រអែមនិងម្លិះ ពិបាកចិត្ត ព្រោះពួកគេមិនអាចលេងស្អិតល្មួតនឹងគ្នាបានដូចមុន។ (កូនមិនអាចទៅលេងជាមួយម្លិះបានទេ។)

កូនមិនអាចទៅលេងជាមួយស្រអែមបានទេ។

ស្រអែមនៅស្ងៀមស្ងាត់តែម្នាក់ឯង។ ម្លិះក៏នៅស្ងៀមស្ងាត់តែម្នាក់ឯងដែរ។ ពួកគេម្នាក់ៗធុញទ្រាន់ ព្រោះមិនបានទៅរៀន និងលេងជុំគ្នាដូចមុន។

ស្រាប់តែ មេភូមិស្រែកប្រកាសពីវិធានការ ៣កុំ ៣ការពារ។ «វិធានការ ៣កុំ ៣ការពារ អាចជៀសផុតពីជំងឺកូវីដ-១៩។»

«ពួកគេ ក៏ស្ទុះស្ទាទៅរកទូរស័ព្ទនិយាយប្រាប់គ្នា។ ខ្ញុំស្គាល់ពីវិធានការ៣កុំ។ ខ្ញុំស្គាល់ពីវិធានការ៣ការពារ។»

៣កុំ ៣ការពារ

«ស្រអែមនិងម្លិះ ក៏សាកល្បងស្កាត់ជួបគ្នា។ ស្រអែមពាក់ម៉ាស ម្លិះក៏ពាក់ម៉ាស។ ស្រអែម និងម្លិះឈរឆ្ងាយពីគ្នាប្រហែល១.៥ម៉ែត្រ។ ម្លិះ! ឯងកុំទៅទីដែលមានមនុស្សច្រើនស្អេកស្កះ។»

«យើងមិនត្រូវប៉ះពាល់គ្នា ឬចាប់ដៃគ្នា ឬកៀកស្មាគ្នាឡើយ។ យើងក៏មិនអាចឱបគ្នាបានដូចមុនដែរ។ ម្យ៉ាងវិញទៀត កុំទៅទីដែលបិទជិត គ្មានខ្យល់ចេញចូលឱ្យសោះ។»

«ស្រអែមស្រែកថា៖ ខ្ញុំស្អប់កូវីដ-១៩ណាស់! ម្លិះស្រែកថា៖ ខ្ញុំក៏ស្អប់កូវីដ-១៩ដែរ! ទោះយ៉ាងណាយើងត្រូវការពារ និងយកឈ្នះវាឱ្យបាន។»

ពួកគេក៏ម្នីម្នាទៅធ្វើលំហាត់កិច្ចការផ្ទះ ហើយផ្ញើទៅលោកគ្រូវិញ។

រៀងរាល់ព្រឹក ស្រអែមនិងម្លិះ តែងតែហាត់ប្រាណជាមួយគ្នា។ ម្លិះស្រែកប្រាប់ស្រអែមថា៖ ឯងកុំភ្លេចលាងដៃនឹងសាប៊ូឱ្យបានញឹកញាប់។ ឯងត្រូវថែទាំសុខភាពឱ្យបានល្អផង!

ក្រោយមក ជំងឺកូវីដ-១៩ ក៏រលាយបាត់អស់ពីទូទាំងប្រទេស។ ក្នុងភូមិក៏មានមនុស្សម្នាស្អេកស្កះ លែងស្ងប់ស្ងាត់ទៀតហើយ។ ម្នាក់ៗនៅតែគោរពវិធានការ ៣កុំ ៣ការពារ។

ថ្ងៃក្រោយមក ស្រអែមនិងម្លិះ ព្រមទាំងមិត្តភក្តិ ក៏បានទៅរៀនជាមួយគ្នាវិញ។ ទាំងនេះដោយសារ ម្នាក់ៗចេះការពារទាំងអស់គ្នា ហើយពួកគេបានចាក់វ៉ាក់សាំងផងដែរ។