ផ្ទះអណ្ដែត
ផ្ទះអណ្ដែត
សុងនិយាយ៖ "ប៉ុន្តែខ្ញុំចង់លេងបាល់ និងបង្ហោះខ្លែងវិញ" ។
ម្តាយសុងសួរ៖ "ឯងទាំងពីរមកពីណា?" កុមារទាំងពីរឆ្លើយ៖ "ខ្ញុំមកពីហែលទឹកលេង" ។
ម្តាយនិយាយ៖ "តោះ! យើងទៅហូបបាយ" ។ ឡូញស្រែក៖ "មើលន៏! ផ្ទះនោះអណ្តែតហើយ!" ។
សុងនិយាយ៖ "ល្អដែរ យើងអាចប្តូរទីតាំងផ្ទះរបស់យើងទៅកន្លែងផ្សេងៗបាន" ។
ឡូញនិយាយ៖ "អូ សុង! ផ្ទះនៅភូមិខ្ញុំមិនអាចប្តូរកន្លែងដូចនេះបានទេ" ។
សុងនិយាយ៖ "ឡូញ! ខ្ញុំចង់រស់នៅផ្ទះលើដីគោកជាងព្រោះខ្ញុំអាចលេងបាល់ទាត់បាន" ។
សុងនិយាយ៖ "ថ្ងៃណាមួយ ខ្ញុំនឹងទៅលេងផ្ទះឯងម្តង ។ តើឯងនឹងនាំខ្ញុំលេងអ្វីខ្លះ?"