តោះចាប់ដៃគ្នា

តោះចាប់ដៃគ្នា

«ខ្ញុំខ្លាំងជាឯង។» ឆ្កែនិយាយ។ «គ្មានផ្លូវទេ!» ឆ្មានិយាយ។

ឆ្មានាំឆ្កែទៅស្ពាន។

«តើឯងឡើងដើមត្នោតនេះរួចទេ?» ឆ្មាសួរ។

ឆ្កែគ្រវីក្បាល។

«ក្រែង ឯងដឹងហើយថាខ្ញុំមិនចេះតោងឡើងនោះអី។»

«តើឯងចេះប្រយុទ្ធគ្នាទេ?» ឆ្មាសួរ។«ទេ! ឯងតូចណាស់។» ឆ្កែតប។

«ខ្ញុំចេះវាយ ហើយឯងចេះឡើង។» ឆ្កែនិយាយ។​«យើងទាំងពីរសុទ្ធតែរឹងមាំ។ តោះចាប់ដៃគ្នាវិញ!»