ដំណើរទៅផ្សាររបស់កូនអណ្ដើក
ដំណើរទៅផ្សាររបស់កូនអណ្ដើក
«កូនអណ្ដើកមួយបានទៅលេងផ្សាររដូវផ្ការីក ក្រោមកម្ដៅថ្ងៃនារដូវក្ដៅ។
ផ្សារនោះពិតជាអ៊ូអរណាស់ មានសុទ្ធតែតូបបន្លែ និងផ្លែឈើ។ កូនអណ្ដើកបានទិញគ្រាប់ពូជមួយចំនួនទុកយកទៅដាំដុះ។
ពេលកូនអណ្ដើកទិញរួចរាល់ហើយ វាបានឃើញខ្លែងរូបថ្ងៃលិចមួយកំពុងបង្ហោះលើមេឃ ហើយខ្យល់នារដូវស្លឹកឈើជ្រុះកំពុងបក់មករំភើយ ។
នៅតាមផ្លូវដ៏វែងឆ្ងាយ កូនអណ្ដើកត្រូវឆ្លងកាត់ភ្លៀងផង កម្ដៅថ្ងៃផង។ ទម្រាំតែមកដល់ផ្ទះ រដូវរងាក៏បានចូលមកដល់ល្មម។
គ្រាប់ពូជដែលកូនអណ្ដើកបានទិញពីផ្សារ ពេលនេះបានដុះចេញក្លាយទៅជាផ្ការីករួចជាស្រេច។
ម្ដាយរបស់កូនអណ្ដើក បានចេញពីផ្ទះបាយមកស្វាគមន៍វា។ គាត់ថើបកូនអណ្ដើក ហើយយកផ្កាទៅដាក់ក្នុងថូ។
មេអណ្ដើកនិយាយថា "ឱកូនសម្លាញ់មាសម្ដាយ កូនពិតជាខំប្រឹងប្រែងណាស់! ក្នុងគ្រួសារយើង មានតែកូនទេដែលរហ័សជាងគេ។"