ផ្ទះផ្សេងគ្នា
ផ្ទះផ្សេងគ្នា
ផ្ទះខ្ញុំធ្វើអំពីឫស្សី។ ផ្ទះខ្ញុំនៅទីខ្ពស់ជិតដើមឈើ។
ផ្ទះខ្ញុំធ្វើអំពីឈើនៅផ្ទាល់ដី។ ពុកម៉ែលក់ទំនិញចាប់ហួយនៅផ្ទះយើង។
ផ្ទះខ្ញុំធ្វើអំពីឈើ ប្រក់ក្បឿង។ ខ្ញុំតែងតែលេងនៅក្រោមផ្ទះ។
ផ្ទះខ្ញុំធ្វើអំពីថ្ម នៅផ្ទាល់ដី។ មីងរបស់ខ្ញុំលក់ផ្លែឈើនៅផ្ទះខ្ញុំ។
ផ្ទះខ្ញុំធ្វើអំពីថ្មដែរ តែវានៅជាន់ទី១។ អ៊ំខ្ញុំបើកហាងកាត់ដេរខោអាវនៅផ្ទះរបស់ខ្ញុំ។
ផ្ទះខ្ញុំធ្វើអំពីឈើនៅខាងលើ និងថ្មនៅខាងក្រោម។ បងប្រុសខ្ញុំបើកជួសជុលម៉ូតូនៅខាងក្រោមផ្ទះ។
ផ្ទះខ្ញុំធ្វើអំពីឈើនៅលើទឹក។ យើងអាចចាប់ត្រីបានច្រើន។
ប្រទេសយើងមានផ្ទះផ្សេងៗគ្នា។ តើផ្ទះរបស់កូនមានរូបរាងយ៉ាងដូចម្តេច?