ថ្ងៃសម្អាតស្បែកជើង

ថ្ងៃសម្អាតស្បែកជើង

នេះជាព្រឹកថ្ងៃអាទិត្យ។ដល់ពេលធ្វើការងារផ្ទះហើយ! អេម៉ា ចង់ជួយម៉ាក់។

ថ្ងៃនេះ នាងត្រូវសម្អាតទូដាក់ស្បែកជើង។ អេម៉ា និយាយដោយសប្បាយចិត្តថា៖ "ខ្ញុំចូលចិត្តស្បែកជើង!"

អេម៉ា ចាប់ផ្ដើមយកប្រអប់ស្បែកជើងចុះ។ នាងលាន់មាត់៖ "អូ! មើលនេះនែ៎!" នាងរកមើលស្បែកជើងចាស់ៗទាំងអស់របស់នាងកាលពីក្មេង។ មើលស្លាកទាំងនោះន៏!

"អ្ហា! វាពិតជាស្អាតខ្លាំងណាស់!" អេម៉ា បោសធូលីចេញ និងធ្វើឱ្យប្រអប់ស្បែកជើងទាំងនោះនៅថ្មីដដែល។

នៅជួរបន្ទាប់ គឺជាស្បែកជើងចាស់ៗរបស់ប៉ា។ អេម៉ា ពាក់លមើលមួយគូ។

នាងយកក្រវាត់ក និងវ៉ែនតា មកពាក់បន្ថែម ហើយកាន់កាសែតអាន។ នាងសើចឮៗ រួចនិយាយថា៖ "ឥឡូវ ខ្ញុំមើលទៅដូចប៉ាមែនទែន!"

បន្ទាប់មកទៀត នាងក៏យកស្បែកជើងរបស់ម៉ាក់មកសម្អាតម្ដង។ អេម៉ា ពិតជាចូលចិត្តស្បែកជើងក្រហមណាស់!

រួចហើយ នាងក៏យកកន្សែងបង់ករបស់ម៉ាក់នាងមកពាក់បន្ថែម ហើយដើរចុះឡើង។ ប៉ុន្តែ អុះ! នាងរអិលដួលទៅលើប្រអប់ដាក់ស្បែកជើង។

ម៉ាក់ក៏មកដល់នៅពេល អេម៉ា កំពុងដួល។ គាត់ឃើញស្បែកជើងរបស់គាត់ ហើយញញឹម រួចនិយាយ៖ "កូនកំពុងតែលេងសប្បាយតើមែនទេ?"អេម៉ាឆ្លើយតបទាំងអឹមអៀម៖ "ចាស! កូនសុំដប់នាទីទៀតបានទេម៉ាក់?"

ទីបំផុត អេម៉ា ក៏បានធ្វើកិច្ចការផ្ទះរួចរាល់។ ឥឡូវនេះ ជាពេលដែលនាងសម្រាកលម្ហែកាយហើយ! នាងពិតជាមានអារម្មណ៍ស្រស់ថ្លាណាស់ នៅពេលដែលខ្យល់បក់មកប៉ះនឹងបាតជើងរបស់នាង!