ពពែ ឆ្កែ គោ និងទូរទស្សន៍
ពពែ ឆ្កែ គោ និងទូរទស្សន៍
គោ ពពែ និងឆ្កែនាំគ្នាជិះឡានឈ្នួលទៅទីក្រុង។ ពួកវាទៅទិញអីវ៉ាន់។
គោបានទិញទូរទស្សន៍មួយ។
ពពែបានទិញភួយមួយ។
សត្វឆ្កែចង់ទិញស្បែកជើងថ្មី ប៉ុន្តែវាមានលុយមិនគ្រប់ទេ។
មិត្តទាំងបីជិះឡានឈ្នួលត្រលប់ទៅផ្ទះវិញ។
តើអ្នកឃើញគោកំពុងឈរគ្មានធ្វើអ្វីសោះ នៅក្នុងវាលស្រែទេ? នេះគឺមកពីវាកំពុងតែគិតពីទូរទស្សន៍របស់វា។
តើអ្នកឃើញពពែកំពុងរត់គេចពីឡានទេ? នេះគឺមកពីវាបារម្ភ ខ្លាចមានគេលួចភួយរបស់វា។
តើអ្នកឃើញឆ្កែរត់ទៅកាន់ឡានទេ? ឥឡូវ វាមានលុយគ្រប់សម្រាប់ទិញស្បែកជើងហើយ។ វាចង់ទៅទីក្រុង។