ពេលខ្ញុំចូលគេង
ពេលខ្ញុំចូលគេង
ខ្ញុំចូលចិត្តអានសៀវភៅ ។ នៅពេលខ្ញុំទៅដល់ផ្ទះ ខ្ញុំអានសៀវភៅជាមួយឪពុករបស់ខ្ញុំ។
ក្រោយពី ខ្ញុំអានសៀវភៅរួច ខ្ញុំចូលគេង។
ខ្ញុំចង់បានខ្នើយមកនៅលើគ្រែរបស់ខ្ញុំ។ ខ្នើយរបស់ខ្ញុំទន់។
ខ្ញុំមានខ្លាឃ្មុំពិសេសមួយ ។ ខ្ញុំស្រឡាញ់ខ្លាឃ្មុំរបស់ខ្ញុំ។ វាគឺទន់។
ខ្លាឃ្មុំរបស់ខ្ញុំដេកនៅលើគ្រែក្បែរខ្ញុំ។ ខ្លាឃ្មុំញញឹម។ ខ្ញុំញញឹម។
ឪពុកខ្ញុំឱនថើបខ្ញុំហើយនិយាយថា រាត្រីសួស្តី ! គេងលក់ស្រួល។
នៅក្រៅបង្អួចខ្ញុំអាចមើលឃើញព្រះចន្ទ។
ខ្ញុំសុបិនញ៉ាំអាហារជាមួយខ្លាឃ្មុំរបស់ខ្ញុំ។