ទៅលេងបុណ្យអុំទូក
ទៅលេងបុណ្យអុំទូក
លីណា និង ដែន ឈរមើលគេប្រណាំងទូកនៅមុខវាំង។
ក្រោយមក ពួកគេទាំងពីរនាក់ ដើរប្រជ្រៀតគ្នាក្នុងហ្វូងមនុស្សជាច្រើន។
រំពេចនោះ ដែនវិលមុខ។
លីណា ក៏ឱ្យដែនហិតប្រេងកូឡា។
បន្ទាប់មក ពួកគេនាំគ្នាទៅទិញនំចំណីញ៉ាំ ដើម្បីឱ្យមានកម្លាំង។
ស្រាប់តែពួកគេឮសូរ «ក្ឌូង ក្ឌូង... ក្ឌូង!»។
លីណា និងដែនកាន់ដៃគ្នាយ៉ាងណែន។ ពួកគេភ័យញ័រទទ្រើក។
អូ! ភ្លើងកាំជ្រួច មានពណ៌ស្អាតណាស់។