ងូតទឹក ភ្លៀង

ងូតទឹក ភ្លៀង

សូឡី និងស្រីឡាំជាបងប្អូននឹងគ្នា។ ពួកគេងូតទឹកភ្លៀងនៅមុខផ្ទះ។

ពួកគេត្រងទឹកដាក់ពាង។

ពួកគេឃើញផ្លេកបន្ទោរភ្លឹមភ្លែតៗ និងឮផ្គរលាន់សូរក្ឌាំងៗ។

ស្រីឡាំប្រាប់សូឡី៖ កុំប៉ះដែកនៅពេលកំពុងភ្លៀង។

ស្រីឡាំយោលទោងនៅក្រោមដើមស្វាយ។

សូឡីប្រាប់ស្រីឡាំវិញ៖ កុំនៅក្រោមដើមឈើនៅពេលកំពុងភ្លៀង។

មើលចុះ! ក្រោយភ្លៀងរាំងផ្ការីកស្រស់ស្អាត។

ពេលនេះខ្ញុំហេវណាស់។