ពួកគេទៅវាល
ពួកគេទៅវាល
តើដានីកំពុងទៅណា? ដានីកំពុងដើររកតារ៉ា។
តើតារ៉ាកំពុងទៅណា? តារ៉ាកំពុងដើររកអាពាល។
អាពាលកំពុងទៅណា? អាពាលកំពុងដើរតាមអាវង។
អាវងកំពុងទៅណា? អាវងកំពុងដើរតាមអាលុកទៅវាល។
អាលុកកំពុងទៅណា? អាលុកកំពុងដើរតាមពស់ទៅវាល។
តើពស់កំពុងទៅណា? ពស់កំពុងលូនដេញតាមកែបកែបទៅវាល។
តើកែបកែបកំពុងទៅណា? កែបកែបកំពុងទៅវាល។
តើពួកគេកំពុងទៅណា? ពួកគេកំពុងទៅវាល។