ទៅលេងបុណ្យ

ទៅលេងបុណ្យ

មកកូនៗ ស្លៀកពាក់ខោអាវថ្មីទៅវត្ត ។

ចែម កូនមកនេះ ។

យើងចូលចិត្តលេងប៉ោងៗ ។

ខ្ញុំមិនចូលចិត្តលេងប៉ោងៗទេ​​​ ។

យើងចូលចិត្តលេងបោះអង្គញ់ ។

ខ្ញុំមិនចូលចិត្តលេងបោះអង្គញ់ទេ ។

យើងចូលចិត្តមើលគេរាំ ។

ខ្ញុំមិនចូលចិត្តមើលគេរាំទេ ។

តើអ្វីដែលយើងចូលចិត្តលេងទាំងអស់គ្នា?

កូនៗចូលចិត្ដញុាំការ៉េមទេ?

តើកូនៗចូលចិត្ដជិះសេះទេ?

តោះ! យើងទៅផ្ទះវិញ ។

ទេ! ខ្ញុំចង់ជិះសេះទៀត ។ ខ្ញុំក៏ចង់ជិះសេះទៀតដែរ ។