ថ្ងៃរីករាយ

ថ្ងៃរីករាយ

ជិតចូលឆ្នាំហើយ តើកូនៗចង់បានអ្វី?

ចែម កូនចង់បានអ្វី? ខ្ញុំចង់បានអាវថ្មីមួយ ។

ខុម កូនចង់បានអ្វី? ខ្ញុំពុំដឹងទេម៉ែ!

សូភី កូនចង់បានអ្វី? ខ្ញុំចង់បានស្បែកជើងថ្មីមួយគូ ។

មើល៍ខុម! កូនចង់បានអ្វី? ខ្ញុំពុំដឹងទេម៉ែ!

តារា កូនចង់បានអ្វី? ខ្ញុំចង់បានខោជើងវែងថ្មីមួយ ។

ម៉េចខុម! កូនចង់បានអ្វី? ខ្ញុំពុំដឹងទេម៉ែ! ម៉ែឱ្យអ្វីក៏បាន ។

អើ! ចាំម៉ែទិញរបស់មួយឱ្យកូន ។

ហ៏! ចែម សូភី តារា មកយករបស់កូនៗទៅ

អូ! ស្អាតណាស់ម៉ែ!

ម៉ែ ឯណារបស់ខុម?

ម៉ែមានរបស់តូចមួយឱ្យខុម ។

មានអ្វីនៅក្នុងថង់នេះម៉ែ?

អូ! ក្រវិលនេះស្អាតមែន ។ អរគុណម៉ែ!