ទៅលេងសមុទ្រ
ទៅលេងសមុទ្រ
ឆាំ ចូលចិត្តហែលទឹក ។
ថ្ងៃមួយ ក្រោយពេលបាយល្ងាច ម្តាយឆាំបានប្រាប់កូន៖ "ថ្ងៃអាទិត្យនេះ យើងនឹងទៅលេងសមុទ្រ " ។
ឆាំនិយាយ៖ "ខ្ញុំមិនអាចចាំដល់ថ្ងៃអាទិត្យទេ " ។ សានិតសួរ៖ "ពីព្រោះអ្វី?" ឆាំឆ្លើយ៖ "យើងទៅលេងសមុទ្រ " ។
ម្តាយឆាំនិយាយ៖ "ឆាំថ្ងៃអាទិត្យនេះ យើងមិនបានទៅលេងសមុទ្រទេ " ។ ឆាំឆ្ងល់៖ "អុញ! ពីព្រោះអ្វីម៉ែ?" ម្តាយឆាំឆ្លើយ៖ "យាយកូនឈឺ "។
ថ្ងៃចន្ទមកដល់ ឆាំទៅសាលារៀន ។ ឆាំនឹកក្នុងចិត្ត៖ "ខ្ញុំគិតប្រាប់មិត្តភក្តិថាម៉េចទៅហ្ន៎? "
ពុកឆាំនិយាយ៖ "អូកូន! ថ្ងៃអាទិត្យក្រោយនេះ យើងអាចទៅលេងសមុទ្របានហើយ " ។
ឆាំ ជម្រាបអ្នកគ្រូ៖ "អ្នកគ្រូ នៅថ្ងៃអាទិត្យនេះ ខ្ញុំទៅលេងសមុទ្រ " ។
ពុកឆាំនិយាយ៖ "ថ្ងៃអាទិត្យនេះ ពុកមិនបាននាំកូនទៅលេងសមុទ្រទេ ព្រោះពុកជាប់រវល់" ។ ឆាំរអ៊ូ៖ "អុញ! អត់ទៀតហើយ" ។
ឆាំនិយាយ៖ "មើលទៅ! ខ្ញុំមិនបានទៅលេងសមុទ្រទេ" ។
ម្តាយឆាំនិយាយ៖ "កូនកុំព្រួយ! ពុកឯងមកវិញ ពិតជាបានទៅលេងសមុទ្រទាំងអស់គ្នាហើយ" ។
ឆាំទៅផ្សារជាមួយម្តាយដើម្បីទិញអីវ៉ាន់បម្រុងទុក ។ ឆាំនិយាយ៖ "ម៉ែ! ខ្ញុំសុំទិញអាវហែលទឹកមួយ" ។ ម្តាយឆាំនិយាយ៖ "បានកូន! ចាំម៉ែទិញឱ្យ" ។
មកដល់ផ្ទះ ម្តាយឆាំទទួលដំណឹងថាពូ និងមីងនៅក្រុងកំពង់សោមមកលេង ។
ម្តាយឆាំនិយាយ៖ "អុញ! យើងមិនបានទៅសមុទ្រទៀតហើយ" ។ ឆាំនិយាយ៖ "មិនអីទេម៉ែ! មិនបាច់ទៅក៏បាន" ។
ពូ និងមីងរបស់ឆាំបានមកដល់។ មីងរបស់ឆាំនិយាយ៖ "តោះឆាំ! ទៅវត្តជាមួយពូ និងមីង" ។
ក្រុមគ្រួសារឆាំត្រឡប់មកដល់ផ្ទះវិញ ។ ពូរបស់ឆាំនិយាយ៖ "តោះ! ទៅលេងផ្ទះខ្ញុំនៅក្រុងកំពង់សោមថ្ងៃនេះតែម្តងទៅ" ។