សូកូឡាថ្ងៃកំណើត

សូកូឡាថ្ងៃកំណើត

ថ្ងៃ​នេះជា​ថ្ងៃ​ខួប​កំណើត​របស់មិត្ត​ភក្តិ​​ទូទូ​។

ទូទូ​បាន​ទៅ​រក​ម្តាយ​របស់​នាង​​ហើយ​និយាយ​ថា​ "​ ថ្ងៃនេះជាថ្ងៃកំណើតមិត្តភក្តិរបស់កូន។ ម៉ាក់ជួយទិញសូកូឡាឱ្យកូនផង "។

ម្តាយរបស់នាងតប "ឥឡូវនេះម៉ាក់រវល់ណាស់។ ចាំម៉ាក់ទិញឱ្យកូននៅពេលក្រេាយ"។

ទូទូ​ក៏​បាន​ទៅ​រកឪពុករបស់នាង។ ​"ប៉ាៗ សូមទិញសូកូឡាឱ្យកូន"។

ឪពុករបស់នាងនិយាយ "​ឥឡូវនេះ ប៉ារវល់ណាស់។ ចាំស្អែក ប៉ានឹងទិញឱ្យកូន"។

បន្ទាប់​មក ​ទូ​ទូ​បាន​ទៅ​រក​លោក​តា​របស់នាង​។ "​លោក​​តា​ សូម​ជួយ​ទិញ​សូកូឡា​ឱ្យ​ខ្ញុំ​ផង​!​ ​ជួយ​ផង​!​ ​ជួយ​ផង​!​ជួយ​ផង​!"​។

លោកតារបស់នាងបានតបវិញថា​"តាមិនមានលុយទេណាចៅ "។

អូ! តើត្រូវធ្វើដូចម្តេចទៅ? ទូទូ ពិតជាចង់បានសូកូឡាណាស់។

ភ្លាមៗនោះ ទូទូ នឹកឃើញគំនិតមួយ!

នាងបានទៅកាន់ហាងលក់ទំនិញ ហើយប្រាប់ម្ចាស់ហាងថា៖ "​ខ្ញុំគឺជាម្តាយរបស់ ទូទូ។ សូមឱ្យសូកូឡាមួយមកខ្ញុំ"​។

ម្ចាស់ហាងតបទៅវិញ "​ ពិតមែនឬ?​ ប៉ុន្តែ​ម្តា​យ​របស់​ ទូ​ទូ ​មាន​ពាក់​ក្រ​វិល​។​ ចុះ​ឯណា​ក្រវិល​របស់​អ្នក​? "

ទូទូ​បាន​ទៅ​ហាង​ម្តង​ទៀតហើយ​បាន​ប្រាប់​ទៅ​កាន់​ម្ចាស់ហាងថា "​ខ្ញុំគឺជាឪពុករបស់ទូទូ។ សូមឱ្យស្ករសូកូឡាមួយមកខ្ញុំ"។

ម្ចាស់ហាងអស់​សំ​ណើច​ហើយ​​និយា​យ​ថា​ "​លោក​ប៉ា​របស់​ ទូទូ មានពុកមាត់។ ចុះឯណាពុកមាត់របស់អ្នក? "​

ទូ​ទូ ​ក៏​មាន​គំ​និត​មួយ​ទៀត​។​

នាងបានទៅប្រាប់ម្ចាស់ហាងថា៖ "​ខ្ញុំគឺជាជីតារបស់ ទូទូ។ សូមឱ្យស្ករសូកូឡាមួយមកខ្ញុំ"​។

ម្ចាស់ហាងសើចខ្លាំងៗ។ លើកនេះ គាត់បានឱ្យស្ករសូកូឡាមួយបន្ទះទៅ ទូទូ។

នេះហើយគឺជាវិធីចុងក្រោយដែលមិត្តភក្តិ​របស់ ទូទូ បានស្ករសូកូឡានៅថ្ងៃខួបកំណើត។